ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការ គ.២៧ គណៈសាខាបក្សចំណុះ គណៈចលនាយុវជនគណបក្ស គ.២៧ សមាជិក សមាជិការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលមានតួនាចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្ស គ.២៧ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្តលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធធាន រួបរួមសាមគ្គីគ្នាចុះទៅបំពេញការងារគណបក្ស គ.២៧ ទាំងក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចការស្នូលនៅអគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង