ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិការ សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលក្រៅ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិការ សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលក្រៅ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានសមាជិកសភា ថ្នាក់ដឹកនាំនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុក និងឃុំ នៃស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិការ និងប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានង្ហាញក្ដីរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង និងបានប្ដេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអង្គពិធីនាឱកាសនោះ ព្រមទាំងបានមានប្រសាសន៍គូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរួមគ្នាចូលរួមធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង