សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង
នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានឥស្សរជនសមាជិកសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ត្របែក ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សខេត្តព្រៃវែងជាច្រើនរូបទៀត។
ឃុំនៃស្រុកកំពង់ត្របែក ដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនោះ រួមមានឃុំកអណ្ដើក ឃុំប្រាសាទ និងឃុំគោកខ្ចក។ បេក្ខជនក្រុមប្រឹក្សឃុំ សមាជិក សមាជិកា រួមទាំងប្រជាពលរដ្ឋតាមតម្រាយផ្លូវនៃឃុំទាំង៣បានស្វាគមន៍ និងបង្ហាញក្ដីរំភើបរីករាយចំពោះវត្តមានសម្ដេចក្រឡាហោមនាឱកាសនោះ៕