ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​ទីក្រុង​ប្រើប្រាស់​ភាសាបារាំង (AIMF) ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម ព្យែរ បៃយ៉េ ( Mr.PIERRE BAILLET ) លេខាធិការ​អចិន្ត្រៃយ៍ នៃ​សមាគម​ទីក្រុង​ប្រើប្រាស់​ភាសាបារាំង (AIMF) ចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងចូលរួមអបអរសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានីភ្នំពេញ។ សម្ដេច ក៏មានសេចក្ដីរីករាយចំពោះទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងតែដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។

សម្ដេចបានចាត់ទុកទស្សនកិច្ចនេះក៏ថាជាការលើកទឹកចិត្តមួយបន្ថែមទៀតដល់ទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកម្ពុជា និងបារាំងដែលជាប្រទេសមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ សម្ដេចក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ព្យែរ បៃយ៉េ និងប្រតិភូក្នុងពេលនេះថាជាការជំរុញទឹកចិត្តដល់ យុវជនកម្ពុជាឲ្យបន្តចាប់យកឱកាសសិក្សាភាសាបារាំងកាន់តែច្រើនឡើងថែមទៀតផងដែរ។

សម្ដេចក្រឡាហោម ក៏សម្ដែងនូវការគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្របត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយនឹងសាលារាជធានីភ្នំពេញ និងគាំទ្រចំពោះសមិទ្ធផលនានាដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមកផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ព្យែរ បៃយ៉េ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចផងដែរថាឯកឧត្តម និងសហការី ពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំងជាមួយសាលារាជធានីភ្នំពេញ។

ឯកឧត្តមបានគូសបញ្ជាក់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះមិនផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្របត្តិការនេះក៏ផ្ដោតទៅលើគោលបំណងនៃការអភិវឌ្ឍគាំទ្រដល់ការកសាងស្ដារនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវថ្នាលបច្ចេកវិទ្យាផងដែរ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចអំពីសមិទ្ធផលមួយចំនួនដែលសម្រេចបានកន្លងមកដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញដែលគម្រោងទាំងនោះបានផ្តល់ផលជាវិជ្ជមានដល់ផ្នែកសង្គម ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសទៀតនោះគឺគម្រោងទាំងនោះបានផ្តល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋាននោះផ្ទាល់។

ឆ្លើយតបចំពោះការលើកឡើងអំពីការផ្តល់នូវសិទ្ធិការគ្រប់គ្រងទៅថ្នាក់មូលដ្ឋាននេះសម្តេចក្រឡាហោម បានយកឱកាសនេះជម្រាបជូនដែរថាសម្ដេចគាំទ្រចំពោះអ្វីដែលជាគំនិតផ្ដួចផ្ដើម និងការជួយគាំទ្ររបស់សមាគមទីក្រុងនិយាយភាសាបារាំង ដោយសារកិច្ចការនេះមួយផ្នែកក៏ដើរស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធអំណាចមកដល់ថ្នាក់ក្រោមជាតិ។

សម្ដេចបន្តថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលឆាប់ឆាប់ខាងមុខនេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីផ្ដល់អំណាច សិទ្ធិសម្រេច ធនធានថវិកា និងធនធានមនុស្សទៅដល់ថ្នាក់ក្រោមជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អលើសេវាសាធារណៈ ការងារសុខាភិបាល និងការងារសន្តិសុខនៅមូលដ្ឋានជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រ និងបន្តជំរុញលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត។ សម្ដេចក៏សូមជូនពរដល់ឯកឧត្តម ព្យែរ បៃយ៉េ និងគណៈប្រតិភូ សូមទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង