សម្ដេចក្រឡាហោម ស ខេងផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ វង្ស សារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម សុិន សុខ អតីតប្រធានមន្ទីរ គណៈកម្មការប្រជាជនបដិវត្តន៍ ក្រុងភ្នំពេញឆ្នាំ១៩៧៩
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ វង្ស សារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម សុិន សុខ អតីតប្រធានមន្ទីរ គណៈកម្មការប្រជាជនបដិវត្តន៍ ក្រុងភ្នំពេញឆ្នាំ១៩៧៩ និងបច្ចុប្បន្នជាទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តម បានទទួលមរណភាពនាថៃ្ងព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វា ស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:០៣នាទីរសៀល ក្នុង ជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ៕