សារចូលរួមអបអរសាទរ ផ្ញើជូន ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស៊ីហ្គេមលើកទី៣១ សាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងនាមប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយជនរួមជាតិទាំងអស់ ចំពោះកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ដែលដណ្តើមបានជោគជ័យយ៉ាងគាប់ប្រសើរ និងយ៉ាងត្រចះត្រចង់ក្នុងការចូលប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ឆ្នាំ២០២២។

លទ្ធផលគួរជាទីមោទនភាពសម្រាប់ជាតិ និងមាតុភូមិរបស់យើង នាពេលនេះរួមមាន ការដណ្តើមបានមេដាយ សរុបចំនួន៧គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង។ ដើម្បីអបអរសាទរ និងរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសូមជូនថវិកាចំនួន ២០,០០០ដុល្លារ (ម្ភៃពាន់ដុល្លារអាមរិក) តាមរយៈប្រធានប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីចាត់ចែងប្រគល់ជូនបងប្អូន។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី រួមទាំងប្រតិភូ និងសូមជូនពរប្រតិភូ និងក្រុមកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ សូមធ្វើដំណើរមកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ៕


 

អត្ថបទដែលជាប់ទាក់ទង