ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ស្ថិតនៅបរិវេណវត្តស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្ដាល

នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ស្ថិតនៅបរិវេណវត្តស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ក្នុងសាររំលែកទុក្ខរបស់សម្ដេចក្រឡាហោម​ បានបញ្ជាក់ថាមរណ​ភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់​បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផល​ជាច្រើន បម្រើដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ ។​

បន្ទាប់ពីពិធីរំកិលសពពីលើរថយន្តបុស្បុក មកតម្កល់លើជើងថ្កររួចមក សម្តេចសង្ឃ និងព្រះសង្ឃ បានយាងនិនម្ត សត្តប្បករណាភិធម្ម បង្សុកូល ជាកិច្ចបន្ទាប់ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានអានវិយោគកថា ជូនសម្តេចនិងអង្គពិធីរួចមក ពិធីបញ្ចុះសពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន ត្រូវបានធ្វើតាមបែបប្រពែណី ដោយមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ សាច់ញាតិ បងប្អូនជិតឆ្ងាញ រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ ។

ជាកិច្ចបញ្ចប់ពិធិបញ្ចុះសពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រខេត្តកណ្ដាល ឯកឧត្តម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិ​បាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងគ្រួសារសព បានអានលិខិតថ្លែងអំណរគុណដល់ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសពនាពេលនេះ ។

សូមបញ្ជាក់ថា ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន បានទទួលមរណ​ភាពកាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង​១៨និង១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ ៕

អត្ថបទដែលជាប់ទាក់ទង