ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង ។

ពិធីនេះបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីប្រធាននិងអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ គណៈកម្មាធិការគណបក្សខេត្ត ប្រធាននិងអនុប្រធានគណៈកម្មាធិការរគណបក្សក្រុង ស្រុក បេក្ខជនពេញសិទ្ធិ និងមេឃុំ ចៅសង្កាត់ស្ថិតក្នុងមុខតំណែង និងបេក្ខជនសរុប ១.១១៥នាក់ ។

ឯកឧត្តម ស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពិធី ដោយនៅក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានគូសបញ្ជាក់អំពីកិច្ចការដែលគណបក្សខេត្តបាននឹងកំពុងយកចិត្តទុកដាក់ក្នុងដំណើរឈានទៅបន្តទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ ។

អញ្ជើញមានប្រសាន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាន៍ថាពិធីជួបជុំនាឱកាសនេះ មានបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងផែនការឆ្ពោះទៅកាន់ការបោះឆ្នោត និងវិធានការជាក់ស្ដែងនានាដែលចាត់ចែងអនុវត្តដោយក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ឱកាសឱ្យតំណាងបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីឃុំមួយចំនួនក្នុងខេត្តព្រៃវែង ឡើងថ្លែងណាប់អារម្មណ៍អំពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងលើកឡើងនូវបញ្ហាប្រឈម ទិសដៅអនុវត្ត សំណូមពរ និងការប្ដេជ្ញាចិត្ត ។

បន្ទាប់ពីបានស្ដាប់នូវការលើកឡើងពីតំណាងបេក្ខជនដែលក្នុងនោះក៏មានការគូសបញ្ជាក់អំពីបញ្ហាប្រឈមខ្លះៗផងនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យគណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការដោះស្រាយបញ្ហាទាំងឱ្យបានប្រកបដោយប្រសិទ្ធភាពទាំងបញ្ហាប្រឈមចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ។

នាឱកាសនោះដែរ សម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបំរើឱ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង