ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា។

ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។ សពឯកឧត្តម ហ៊ុន ណេង កំពុងប្រារព្ធពិធីបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូបដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ចូលរួម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។

មរណភាពឯកឧត្តម ហ៊ុន ណេង មិនត្រឹមតែជាការ បាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុត នូវឥស្សរជនជាន់ ខ្ពស់មួយរូប។

ឯកឧត្តមតែងបម្រើយ៉ាងស្មោះស្ម័គ្រ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួម ចំណែកបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន រួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតដល់អវសាននៃជីវិតរបស់ឯកឧត្តម ។

ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគក្រៀមក្រំនេះ លោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ បានចូលរួមរំលែកនូវ មរណទុក្ខជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួង ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង