ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី Nenette Motus នាយិការប្រចាំថ្នាក់តំបន់ របស់អង្គ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Nenette Motus នាយិការប្រចាំថ្នាក់តំបន់ របស់អង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក  ចូលជួបសម្ដែងការគួរសម  និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។  

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Nenette Motus ហើយក្នុងឱកាសនៃជំនួបនេះ សម្ដេចក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងគណៈកម្មការអន្តរក្រសួង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលអង្គការ IOM បានផ្ដល់មករាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ 

សម្ដេចក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោកស្រី និងបានសម្ដែងក្ដីសង្ឃឹមថាលោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍ដែលជាកិច្ចការងារដ៏មានសារៈសំខាន់នេះ។ សម្ដេចក៏បានជម្រាបជូនដែរថានៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ IOM។ 

សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលសំចតទេសន្តប្រវេសន៍ពីសំណាក់អង្គការ IOM ដើម្បីទទួលពលរដ្ឋឆ្លងដែនក្នុងស្ថានភាពកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងក្រសួងស្ថាប័ន និងដៃគូ រួមទាំងប្រជាពលរដ្ឋដែលបានរួមចំណែកធ្វើការងារពាក់ព័ន្ធនឹងទេសន្តប្រវេសន៍នៅកម្ពុជា។ 

ជាការឆ្លើយតបលោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើការងារដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ដោយលោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការលើការងារនេះយ៉ាងល្អប្រសើរ។ 

លោកស្រីក៏បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានលទ្ធផលប្រសើរល្អជាគេក្នុងតំបន់លើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីក៏បានអបអរសាទរកម្ពុជាដែលជាប្រទេសទទួលបានជ័យលាភីល្អក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ 

លោកស្រីបានជម្រាបជូនសម្ដេចដែរថាអង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជន។ 

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះការវាយតម្លៃអំពីការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយសម្ដេចក៏ចាត់ទុកដែរថាជោគជ័យមួយផ្នែកនៃការគ្រប់គ្រងជំងឺនេះក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកពីអង្គការIOMដែរ ពិសេសការជួយរៀបចំឱ្យមានមណ្ឌលសំចតពលរដ្ឋវិលចូលប្រទេសតាមច្រកព្រំដែន ដែលកត្តានេះជាការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។  

សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូរបស់អង្គការ IOM អំពីបញ្ហាបម្រែលបម្រួលអាកាសធាតុដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេចជាថ្មីម្ដងទៀតក៏សង្ឃឹមជឿជាក់ថាលោកស្រី និងអង្គការIOMនឹងបន្តជួយកម្ពុជាលើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុនេះ ហើយសម្ដេចសូមជូនពរលោកស្រី និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា ៕ 
 

អត្ថបទដែលជាប់ទាក់ទង