ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន១៤០គ្រួសារមកពីក្រុងបាត់ដំបង និងស្រុកសង្កែ

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទសុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន១៤០គ្រួសារមកពីក្រុងបាត់ដំបង និងស្រុកសង្កែ។ 

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល។ ជាមួយគ្នានោះដែរ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានឧបត្ថមថវិកាជូនកងកម្លាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនទៀតផងដែរ។  

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានជម្រាបជូននូវប្រសាសន៍សម្តេចផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចក្រឡាហោម និងលោកជំទាវ ជូនប្រជាពលរដ្ឋ និងសេចក្ដីថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវសូមឲ្យបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសូមទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕ 

អត្ថបទដែលជាប់ទាក់ទង