ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ

នាព្រលប់ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជកិច្ចចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

យាង និងអញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសនោះ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ព្រះញាតិវង្សានុវង្ស, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងឥស្សរជនជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។

សូមបញ្ជាក់ថាតបតាមការយាងពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងបំពេញព្រះរាជកិច្ចចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងានេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងមានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត។

សាធារណរដ្ឋប្រជាមានិតចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ការចូលរួមពីក្រុមអត្តពលិកប្រមាណ៣,០០០នាក់ មកពីបណ្ដាប្រទេសចំនួន៩១ប្រទេស និងមានការប្រកួតប្រជែងលើ វិញ្ញាសាចំនួន១៥ ព្រមទាំងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន៧ប្រភេទ។

សូមរម្លឹកថាចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនាទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក ទំនាក់ទំនងកម្ពុជា និងចិន បានបានក្លាយទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រូវបានប្រសិទ្ធនាមថាជាមិត្តដែកថែប។

រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើនហើយក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចិនបានជួយកម្ពុជាយ៉ាងច្រើន ដោយបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារៈ និងវ៉ាក់សាំងដល់កម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋសំដៅបង្កើនបាននូវភាពស៊ាំក្នុងសហគមន៍។

មុនយាងបំពេញព្រះរាជកិច្ចនៅទីក្រុងប៉េកាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលចាត់ទុកការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ចិន ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» បង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល និងបានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម»៕

អត្ថបទដែលជាប់ទាក់ទង