ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេន សុំរុះរើអគារសិក្សាចាស់ ដើម្បីសាងសង់អគារថ្មីជាអំណោយសម្តេចក្រឡាហោមនិងលោកជំទាវក្នុងសាលាបថមសិក្សាបញ្ញា ឃុំកំពង់ព្រះស្រុកសង្កែ

ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេន សុំរុះរើអគារសិក្សាចាស់ ដើម្បីសាងសង់អគារថ្មីជាអំណោយសម្តេចក្រឡាហោមនិងលោកជំទាវក្នុងសាលាបថមសិក្សាបញ្ញា ឃុំកំពង់ព្រះស្រុកសង្កែ ។

នៅក្នុងឱកាសនោះដែរក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ គឺមានឯកសណ្ឋាននិងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាការពារឃុំចំនួន៧០នាក់។

ជាមួយគ្នាឯកឧត្តម ខាន់ ម៉ាណេរក៏បានជួបសំណេះសំណាលជាមួយគ្រូបង្រៀន ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ អង្គភាពនានានិង កម្មករសាងសង់សាលា និងផ្តល់អំណោយសម្តេចក្រឡាហោមនិងលោកជំទាវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង