ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង

នាព្រលប់ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ប្រារព្ធនៅសាលមហោស្រព ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នាចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិបានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឱ្យសម្រេចបានជោគជ័យនូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឱ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើឱ្យបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗឱ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ សម្ដេចក៏បានណែឱ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមកសម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង