សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្ដេចបានបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕