ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា-ឡាវ-វៀតណាម លើកទី៣

នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំនេះបានធ្វើឡើង ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។  

ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដោយភាគីទាំងបី បានសម្ដែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ ដែលតាមរយៈទំនាក់ទំនងនេះ បានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។ ភាគីទាំងបីក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក អំពីសភាពការណ៍ទូទៅនៅក្នុងតំបន់ និងសាកលលោក ព្រមទាំងបានឯកភាពបន្តបង្កើនការយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗចំនួន៥ចំណុច ដូចមានបញ្ជាក់ក្នុងសេចក្ដីប្រកាសស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះ៕ 
 

អត្ថបទដែលជាប់ទាក់ទង