ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោមអធិបតីភាពសម្ដេចតេជោ ការប្រកួតវាយកូនហ្គោ រៀបចំនាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធធ្វើឡើងនៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានការចូលរួមពីសម្ដេច ឯកឧត្តម ជាឥស្សរជនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមិត្តបរទេសជាច្រើនរូបទៀត។

ការប្រកួតនេះ គឺមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។

កម្មវិធីប្រកួតកីឡាវាយកូនគោលនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា​រដើម្បីចូលរួមអបអរសាទរទិវានយោបាយ​ឈ្នះឈ្នះខួបទី២៣ នៃការបញ្ចប់​សង្គ្រាម​ស៊ីវិលកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១។

បន្ទាប់ពីការប្រកួតដែលធ្វើឡើងរយៈពេលមួយព្រឹកពេញ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតទាំងអស់ ហើយមានការពិសារអាហាររួមគ្នាដើម្បីពង្រឹងនូវសាមគ្គីភាពក្នុងបរិយាកាសរីករាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង