ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១០៥គ្រួសារ

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១០៥គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រុមក្រឡាហោមមនុស្សធម៌ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តម អ៊ុក គង់ សមាជិកព្រិទ្ធសភា ឯកឧត្តមច័ន្ទ សុផល អ្នកតំណាងរាស្រ្ត ឯកឧត្តម កុល វីរ័ក្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសង្កែ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ចំនួន១០៥គ្រួសារ។

អំណោយដែលបានផ្ដល់ជូនរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ មីត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ មាស់និងអាល់កុល។ ជាមួយគ្នានេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានផ្ដល់ជូនរដ្ឋបាលស្រុក និងឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមយុវជន ក៏ទទួលបានម៉ាសនិងអាល់កុលផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ខាន់ មាណេរ និងឯកឧត្តម កុល វីរ័ក្សបានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩ និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគោរពតាមការណែនាំរបស់សម្តេចតេជោ ចូលរួមការពារព្រៃលិចទឹក ដើម្បីថែររក្សាធនធានមច្ឆាជាតិនិងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង