ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១៨០គ្រួសារ មកពីចំនួន៦

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១៨០គ្រួសារ មកពីចំនួន៦ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រុមក្រឡាហោមមនុស្សធម៌ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត។

ពិធីផ្ដល់អំណោយសប្បុរសធម៌នេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគាស់ក្រឡ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកគាស់ក្រឡ សមាជិកក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

អំណោយដែលបានផ្ដល់ជូនរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវនិងទឹកត្រី១យួរ ទឹកសុទ្ធវីតាល់ដបធំ១កេស ព្រមទាំងម៉ាស់និងអាល់កុលមួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានផ្ដល់ជូនរដ្ឋបាលស្រុក និងឃុំទាំង៦នៃស្រុកគាស់ក្រឡនូវម៉ាស់ និងអាល់កុលចំនួន១កេសផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ខាន់ មាណេរ និងឯកឧត្តម ប៊ុន ហុន បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង