សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទាំង១០៣ឃុំ សង្កាត់ នៃក្រុង ស្រុកចំនួន១៤ ក្នុងខេត្តបាត់ដំបង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ ឆ្នាំ២០២២
នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងសម្រេចបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទាំង១០៣ឃុំ សង្កាត់ នៃក្រុង ស្រុកចំនួន១៤ ក្នុងខេត្តបាត់ដំបង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង៕