សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន
នៅរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូប បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា តបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីចិន។