ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដង្ហែរសពមហាឧបាសិកា ស ស៊ន់ ពីគេហដ្ឋានខណ្ឌសែនសុខ ឆ្ពោះមកកាន់ឈាបនដ្ឋានក្នុងបរិវេណវត្តបុទមវត្តី

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដង្ហែរសពមហាឧបាសិកា ស ស៊ន់ ពីគេហដ្ឋានខណ្ឌសែនសុខ ឆ្ពោះមកកាន់ឈាបនដ្ឋានក្នុងបរិវេណវត្តបុទមវត្តី នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ពិធីឈាបនកិច្ចនេះបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ និងញាតិមិត្តជិតឆ្ងាយជាច្រើន។ នាឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលនោះ សម្ដេចចៅហ្វាវាំង បានអញ្ជើញជូនភ្លើងបូជាសព មហាឧបាសិកា ស ស៊ន់ ។

សូមបញ្ជាក់ថាមហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត សម្តេចក្រឡាហោម ស ខេង ដោយបានទទួលមរណភាពកាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសិកាត្រូវបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មុនពេលដង្ហែរមកបូជា។

ថ្វីដ្បិតបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្ដី ប៉ុន្តែសេចក្ដីល្អរបស់មហាឧបាសិកានឹងស្ថិតនៅអមតៈជាមួយបងប្អូនកូនចៅ និងសង្គមជាតិ។ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន នូវ គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍,គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសមៈនារីរត្ន ថ្នាក់មហាសេនា ជាកិច្ចបច្ចាមរណៈចំពោះមហាឧបាសិកា ស ស៊ន់ ដែលបានទទួលមរណភាព ។

កុសលដែលមហាឧបាសិកាបានសន្សំ និងផលបុណ្យដែលក្រុមគ្រួសារបានបំពេញនឹងជួយដួងវិញ្ញាណក្ខន្ធឧបាសិកាបានទៅកាន់ទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង