ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរព្រះគុណនិងអរគុណ ប្រគេនព្រះសង្ឃ និងជូនសម្ដេច ឯកឧត្តម លោកជំទាវ ជនរួមជាតិដែលបានចូលរួម​ និងផ្ញើសារចូលរួមរំលែកមរណទុក្ខឧបាសិកា ស ស៊ន់

សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរព្រះគុណនិងអរគុណ ប្រគេនព្រះសង្ឃ និងជូនសម្ដេច ឯកឧត្តម លោកជំទាវ ជនរួមជាតិដែលបានចូលរួម​ និងផ្ញើសារចូលរួមរំលែកមរណទុក្ខក្នុងឱកាសប្រកបដោយសេចក្ដីក្រៀមក្រំដែលឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើតរបស់សម្ដេចបានទទួលមរណភាព ពីលោកនេះទៅកាន់លោកខាងមុខ។

ឧបាសិកា ស ស៊ន់ ជាកូនស្រីច្បងក្នុងចំណោមកូនប្រុសស្រីចំនួន៩នាក់របស់លោកឪពុក ស ប៊ិត និងអ្នកម្ដាយ ម៉ក់ សែម។ ឧបាសិកាបានទទួលមរណភាពកាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពឧបាសិកាត្រូវបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារនឹងប្រារព្ធកិច្ចដង្ហែរសពឧបាសិកា ស ស៊ន់ ពីគេហដ្ឋានឆ្ពោះទៅកាន់ឈាបនដ្ឋានដែលជាទីរៀបចំកិច្ចបូជាសពនៅមុខវត្តបុទមវត្តី រាជធានីភ្នំពេញ។

ថ្វីដ្បិតបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្ដី ប៉ុន្តែសេចក្ដីល្អរបស់ឧបាសិកានឹងស្ថិតនៅអមតៈជាមួយបងប្អូនកូនចៅ និងសង្គមជាតិ ហើយកុសលដែលឧបាសិកាបានសន្សំ និងផលបុណ្យដែលក្រុមគ្រួសារបានបំពេញនឹងជួយដួងវិញ្ញាណក្ខន្ធឧបាសិកាបានទៅកាន់ទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕


 

អត្ថបទដែលជាប់ទាក់ទង