ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណជូនលោកជំទាវសម្រាប់ការយោគយល់របស់លោកជំទាវ ដ្បិតបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យជំនួបរវាងសម្ដេច និងលោកជំទាវ ត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ។

សម្ដេចក្រឡាហោមក៏បានយកឱកាសនេះថ្លែងចូលរួមរំលែកការលំបាករបស់រដ្ឋាភិបាលសឹង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រហូតមកដល់ពេលនេះ ដោយសម្ដេចបានបន្តថារដ្ឋាភិបាលសឹង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តសកម្មភាពដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តវិធានការសុខាភិបាលចាំបាច់ផ្សេងៗ។

សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ដែរថាក្នុងនាមជាសមាជិកមួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សម្ដេចសូមយកឱកាសនេះថ្លែងនូវការស្វាគមន៍ជាមួយក្ដីសង្ឃឹមថាក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជានឹងរួមចំណែកបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងសឹ្ហបុរី និងកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសក្នុងនាមជាគ្រួសារអាស៊ានតែមួយ។

ជាការឆ្លើយតប លោកជំទាវ Teo Lay Cheng ឯកគ្គរដ្ឋទូតសឹង្ហបុរី បានឆ្លៀតយកឱកាសនៃជំនួបនេះ ថ្លែងចូលរួមរំលែកមរណទុក្ខជូនចំពោះសម្ដេក្រឡាហោម ស ខេង និងក្រុមគ្រួសារចំពោះការបាត់បង់បងស្រីជាទីគោរពស្រលាញ់របស់សម្ដេច ហើយលោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចដែលបើទោះបីជាមានធុរៈចាំបាច់ក្នុងគ្រួសារក៏នៅតែទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនាឱកាសនេះទៀត។

លោកជំទាវក៏បានបន្តថាជំនួបនាឱកាសនេះ លោកជំទាវមានគោលបំណងណែនាំខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចកម្ពុជា និងស្នើសុំការជជែកពិភាក្សាជាមួយសម្ដេចពាក់ព័ន្ធនឹងកិច្ចការផ្សេងៗដែលលោកជំទាវអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃជាមួយផ្នែកពាក់ព័ន្ធរបស់សឹង្ហបុរី។

លោកជំទាវក៏បានជម្រាបជូនសម្ដេចដែរថាកន្លងមកប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាជិតស្និតលើកិច្ចការមួយចំនួនក្នុងវិស័យអនុវត្តច្បាប់ ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ដែលការងារនេះកម្ពុជាផ្ទាល់ក៏ជាប្រទេសទទួលដឹកនាំលើវិស័យនេះក្នុងក្របខណ្ឌអាស៊ាន។ លោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីការកាន់តួនាទីជាប្រធានអាស៊ាន និងការងារទីក្រុងឆ្លាត (Smart City) ដែលក្រសួងមហាផ្ទៃក៏ជាស្ថាប័នដឹកនាំការងារនេះក្នុងកិច្ចប្រជុំអាស៊ានផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាជាការពិត នៅឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ និងក៏ត្រូវធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងទីក្រុងឆ្លាត (Smart City) នេះដែរ។ សម្ដេចបន្តថាសម្ដេចនឹងបន្តខិតខំចូលរួមចំណែកគ្រប់លទ្ធភាពធ្វើយ៉ាងណាសម្របសម្រួលឱ្យកិច្ចការសំខាន់ៗទាំងពីរនេះទទួលបានជោគជ័យ បំរើផលប្រយោជន៍ផលប្រយោជន៍ប្រជាជនកម្ពុជា និងសហគមន៍អាស៊ាន។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថាកន្លងមកក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសឹង្ហបុរី ធ្លាប់មានការចុះអនុស្សារណៈជាមួយគ្នា និងទើបតែផុតសុពលភាពមួយរយៈកន្លងមក ហើយសម្ដេចតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតនាឱកាសនេះ សូមស្នើបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈឬកិច្ចព្រមព្រៀងបន្តទៀតដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ស្របពេលដែលមកដល់ពេលនេះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងវិស័យពាណិជ្ជកម្មកាន់តែមានការរីកចំរើនជាលំដាប់។

សម្ដេចក៏បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់នេះនឹងរួមចំណែកការពារនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរីបានថ្លែងអំណរគុណសម្ដេចចំពោះការលើកឡើងនូវយោបល់រៀបចំឱ្យមានការពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នភាពអនុស្សារណៈដែលបានចុះហត្ថលេខាកន្លងមក ដោយលោកជំទាវបានជម្រាបជូនសម្ដេចទៀតថា នឹងនាំប្រសាសន៍របស់សម្ដេចទៅជម្រាបជូនក្រសួងមហាផ្ទៃសឹង្ហបុរី ព្រមទាំងជម្រាបជូនសម្ដេចវិញអំពីលទ្ធផលនៃការងារនេះ។

អត្ថបទដែលជាប់ទាក់ទង