ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គស្ដេចយាងមាតុភូមិនិវត្តន៍ពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងមាតុភូមិនិវត្តន៍ពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចចូលរួមកិច្ចប្រជុំ នៃមហាសន្និបាតលើកទី៤១របស់អង្គការយូនេស្កូ UNESCO។

ឥស្សរជនថ្នាក់ដឹកនាំជាតិដែលអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះដែរ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ ព្រះញាតិវង្សានុវង្ស និងមន្ត្រីព្រះបរមរាជវាំងជាច្រើនទៀត។

គួររម្លឹកថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងបំពេញព្រះរាជទស្សនកិច្ចចូលរួមកិច្ចប្រជុំនៃមហាសន្និបាតលើកទី៤១របស់អង្គការយូនេស្កូ UNESCO ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ នាឱកាសព្រះរាជទស្សនកិច្ចនោះ ព្រះអង្គបានយាងប្រទានព្រះរាជសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការយូនេស្កូ និងបានរាជានុញ្ញាតជូនលោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់ និងសម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសព្រះរាជសវនានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានមានព្រះរាជឱង្ការជម្រាបលោកស្រីអគ្គនាយិការអង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន២ដែលកំពុងដំណើរការស្នើសុំចុះបញ្ជី រួមមានមាន«គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង«រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដើម្បីស្នើបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

លោកស្រីអគ្គនាយិកា នៃអង្គការយូណេស្កូ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ស្តេចយាង ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួប គម្រប់៧៥ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានញាំងឱ្យមហាសន្និបាត និងពិធីបុណ្យខួបរបស់អង្គការយូណេស្កូ បានប្រព្រឹត្តទៅដោយជ័យមង្គល។

ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏មានព្រះរាជឱង្ការសម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីអគ្គនាយិកា ដែលបានជាប់ឆ្នោតយ៉ាងត្រចះត្រចង់សាជាថ្មីជាអគ្គនាយិកានៃអង្គការ យូណេស្កូ និងបានសព្វព្រះរាជហឬទ័យអញ្ជើញលោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ មកបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀត នៅកម្ពុជាក្នុងពេលវេលា ដ៏សមស្របណាមួយ៕

អត្ថបទដែលជាប់ទាក់ទង