សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការផ្ដល់រង្វាន់ដល់ជ័យលាភីកីឡានគរបាលជាតិ​ ក្នុងការប្រកួតអន្តរជាតិ​ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក​ គ្រូជំនួយការ​ និងពិភាក្សាពីរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងកីឡាក្រសួងមហាផ្ទៃ​

នៅរសៀល ថ្ងៃពុធ ៦កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការផ្ដល់រង្វាន់ដល់ជ័យលាភីកីឡានគរបាលជាតិ​ ក្នុងការប្រកួតអន្តរជាតិ​ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក​ គ្រូជំនួយការ​ និងពិភាក្សាពីរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងកីឡាក្រសួងមហាផ្ទៃ​៕

ក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិកាប្រចាំការ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីលើកទឹកចិត្ត និងលើកស្ទួយវិស័យកីឡាចំណុះក្រសួងមហាផ្ទៃ និងក៏ដើម្បីលើកស្ទួយវិស័យកីឡាជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង