ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជគាវរកិច្ចព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងប្រទានភ្លើងជ័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជគាវរកិច្ចព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងប្រទានភ្លើងជ័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ។

អញ្ជើញថ្វាយព្រះរាជគាវរកិច្ចព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងចូលរួមអបអរសាទរព្រះរាជពិធីនេះ នាឱកាសនោះ រួមមានសម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំស្ថានប័នកំពូលៗរបស់ជាតិ ដូចជាស្ថាប័នព្រទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងអង្គទូតនៃបណ្ដាប្រទេសជាមិត្ត មន្ត្រីរាជការចម្រុះ គណៈយុវជន និងប្រជាពលរដ្ឋមួយជាច្រើនរូបទៀត។

កម្ពុជាបានទទួលឯករាជ្យពេញបរិបូណ៍ពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ទិវាដ៏មហោឡារិកនេះក៏ជាការរំលឹកដល់ខួបនៃបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិបានអញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណនិងវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ ប្រាជ្ញាស្មាតី ដើម្បីបុព្វហេតុទាមទារមកវិញនូវឯករាជ្យ និងអធិបតេយ្យភាពជាតិ ក្រោមព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង