សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយនៅក្នុងលិខិតនោះ សម្ដេច ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ មានសេចក្ដីរន្ធត់ តុកស្លុត និងសង្វេកសោកស្ដាយឥតឧបមា ចំពោះមរណភាពរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ៕