ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សមិទ្ធិផល ការប្រឈម និងផែនការបន្តរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ពេញមួយឆ្នាំ២០១៨ ដែលជាឆ្នាំទី៣ នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សមាសភាពនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាងអស់ បានប្រមូលផ្ដុំគ្នាអនុវត្តការងារទទួលបានជោគជ័យគួរឲ្យកត់សំគាល់។

របាយការណ៍ផ្សព្វផ្សាយក្រោមអធិបតីភាពសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សមិទ្ធិផលការងារទាំងនោះ រួមមាន ការកែលម្អរយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងដល់មុខសញ្ញាងាយរងគ្រោះ ការកែលម្អរយុទ្ធសាស្រ្តនៃការរឹតបន្តឹងអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតលើមូលហេតុបង្កគ្រោះថ្នាក់ ការបន្តបំពាក់ឧបករណ៍បច្ចេកទេសត្រួតពិនិត្យល្បឿន និងជាតិអាល់កុល ការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត និងយានដ្ឋានជួសជុលកែឆ្នៃយានយន្ត ការកែទម្រង់វិធានការបង្រៀន និងផ្ដល់ប័ណ្ណបើកបរ ការសាងសង់ និងជួសជុលផ្លូវថ្នល់ថ្មី ការបន្តជំរុញសេវាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងកិច្ចការចាំបាច់ជាច្រើនទៀត និងការចូលរួមមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋ ។

ជាការកត់សំគាល់ របាយការណ៍បានប្រៀបធៀបការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៣ឆ្នាំចុងក្រោយនេះ ទៅនឹងឆ្នាំ២០១៥ ដែលមិនទាន់មានការរឹតបន្តឹងការអនុវត្តច្បាប់នោះ គឺចាប់ពីឆ្នាំ២០១៦ ២០១៧ ដល់ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចំនួន ១៩៣១លើក កាត់បន្ថយអ្នកស្លាប់ ៧០៦នាក់ និងកាត់បន្ថយអ្នករងរបួសបានចំនួន ៤៥៣១នាក់ ។ ពិសេសជាងនេះទៅទៀត របាយការណ៍ក៏បានបញ្ជាក់ដែរថា កម្ពុជាអាចកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគ និងចំនួនជនរងគ្រោះក្នុងស្ថានភាពដែលយានយន្តមានកំណើនខ្លាំងចំនួន៣០.៨៧ភាគរយ ធៀបនឹងឆ្នាំ២០១៧ ។

ក្រៅពីសមិទ្ធផលដ៏គួរឲ្យកត់សំគាល់ទាំងនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទៀតដែរ ក្នុងរយៈពេលនៃការអនុវត្តពេញមួយឆ្នាំ២០១៨កន្លងទៅ ក្នុងនោះ មានដូចជា គ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការបើកបរធ្វេសប្រហែស និងការបំពានច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ ដោយការបើកបរល្មើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្ដាំ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបត់ ជែង និងដឹកលើសទម្ងន់ និងការមិនប្រើប្រាស់មួកសុវត្ថិភាពជាដើម ។ ក្រៅពីនេះ គឺថ្ងៃសៅរ៍ អាទិត្យ ថ្ងៃបុណ្យទាន និងពេលយប់ នៅតែជាថ្ងៃ និងពេលដែលមានគ្រោះថ្នាក់ច្រើន ។
របាយការណ៍បានរកឃើញថា គ្រាន់តែមូលហេតុគ្រោះថ្នាក់ដោយសារតែការមិនគោរពសិទ្ធិ បានកើនឡើងដល់១៩ភាគរយនៅឆ្នាំ២០១៨ ដែលឆ្នាំ២០១៧មានត្រឹមតែ ១៧ភាគរយ អ្នកស្លាប់ភាគច្រើន ជាអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៧៨ភាគរយ ដែលនៅតែប្រហាក់ប្រហែលនិងឆ្នាំ២០១៧ដដែល ។

ក្រៅពីនេះ រថយន្តដឹកកម្មកររងគ្រោះថ្នាក់ចរាចរណ៍បើប្រៀបធៀប និងឆ្នាំ២០១៧ មានចំនួន១៨លើក ថយចុះ៥លើក បណ្ដាលឲ្យមានអ្នកស្លាប់៥នាក់ តែកើន១នាក់ និងរបួសបានថយចុះ៤១៩នាក់ ថយចុះ៤១នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ទាំងនេះនៅតែបណ្ដាលមកពីការបើកបរធ្វេសប្រហែស និងកំហុសលក្ខណៈបច្ចេកទេសយានយន្ត ។ ក្នុងនោះដែរ ដោយសារតែកម្មករមានជីវភាពប្រសើរ ពួកគាត់ក៏ប្រើម៉ូតូកាន់តែច្រើនដែលក៏ជាបញ្ហាប្រឈមថ្មីមួយដែរ ។

របាយការណ៍ឲ្យដឹងទៀតថា សណ្ដាប់ធ្នាប់ចរាចរណ៍នៅតំបន់ទីប្រជុំជន នៅតែមានការកកស្ទះដោយសារតែការលក់ដូរ ការចតយានយន្តល្មើសច្បាប់ ការប្រើប្រាស់ផ្លូវខុសច្បាប់ ឬកំណើនយានយន្តខ្ពស់ក្នុងពេលតែមួយ ។ ជាមួយគ្នានេះ កំណើនយានយន្ត ឆ្នាំ២០១៨ បានកើនដល់ ចំនួន៣០.៨៧ភាគរយ ខណៈអ្នកដំណើរនៅតែខ្លាចប៉ូលីសជាងច្បាប់ នៅតែមានកម្រិតក្នុងការអនុវត្តច្បាប់ និងមហន្តរាយធម្មជាតិបង្កឲ្យមានការខូចខាតផ្លូវដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដដែល ។

ដើម្បីបន្តវឌ្ឍនភាព និងដើម្បីដោះស្រាយការប្រឈមទាំងនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញទិសដៅអនុវត្តបន្តចំនួន៩ចំណុច៖ 
១ ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំ ការងារសុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ពិសេសរាជធានីខេត្ត និងមូលដ្ឋាន ដើម្បីឆ្លើយតប និងផែនការយុទ្ធសាស្រ្ត បង្កើនការពិនិត្យសភាពការណ៍ និងដាក់ចេញវិធានការណ៍ថ្មីៗក្នុងការបង្កា និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ពិសេសអ្នកជិះម៉ូតូ រថយន្តដឹកកម្មករ ឲ្យបានទៀងទាត់ជាប្រចាំ។

២ បន្តជំរុញការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយតាមគ្រប់រូបភាព។

៣ បន្តជំរុញការរឹតបន្តឹងត្រួតពិនិត្យ ការអនុវត្តច្បាប់ឲ្យបានជាប់ជាប្រចាំប្រកបដោយតម្លាភាព ស្មើភាព ពិសេសផ្ដោតលើម៉ូតូ រថយន្តដឹកកម្មករ ដឹកអ្នកដំណើរទូទៅ និងដឹកទំនិញ។

៤ ជំរុញអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត បន្តជំរុញការត្រួតពិនិត្យកន្លែងបង្រៀនបើកបរ យានដ្ឋានកែឆ្នៃយានយន្ត និងការគ្រប់គ្រងទិន្នន័យ។

៥ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ត្រូវបង្កើនការសហការជាមួយ បសស និងម្ចាស់រោងចក្រ ជំរុញការបង្រៀន និងផ្ដល់បណ្ណបើកបរដល់អ្នកដឹកជញ្ជូនកម្មករ និងពិនិត្យលក្ខណៈបច្ចេកទេសសម្រាប់រថយន្តដឹកអ្នកដំណើរ ។

៦ ជំរុញគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវចាត់វិធានការណ៍រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ទីប្រជុំជន សាលារៀន និងរៀបចំចំណតរយន្តដឹកអ្នកដំណើរ ដឹកទំនិញ និងដឹកកម្មករឲ្យមានរបៀបរៀបរយ ។

៧ សិក្សាអំពីបច្ចេកវិទ្យាជឿនលឿនថ្មីៗ បម្រើដល់សុវតិ្ថភាពចរាចរណ៍ ដូចជាបំពាក់កាមេរ៉ាសុវត្ថិភាព ឧបករណ៍ត្រួតពិនិត្យល្បឿន ជាតិស្រវឹង GPS និងទិន្នន័យយានយន្ត ។
៨ ជំរុញការប្រឡងប្រណាំងថ្មី ក្រោមប្រធានបទ តំបន់ពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

៩ បន្តពង្រឹងយន្តការតាមដានប្រតិកម្មពីសាធារណជន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា៕


អត្ថបទដែលជាប់ទាក់ទង