សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត តាមប្រព័ន្ធវីដេអូ
នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន SOMTC ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន AMMTC លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំដ៏មានសារៈនេះ៕