ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគាត់ទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ និងយកចំណេះដឹងមកចូលរួមបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត លើជំនាញដែលបានសិក្សា ទោះបីជាបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ឬឯកជនក្តី​ ។

សម្តេចបានបញ្ជាក់ប្រាប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជាតែងតែទៅបន្តការសិក្សានៅក្រៅប្រទេសក្រោយពីពួកគាត់ប្រឡងជាប់អាហារូបករណ៍ជាក់ស្តែងដូចកូន ក្មួយនាពេលនេះយ៉ាងដូច្នេះដែរ។ ដូច្នេះហើយបន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅប្រទេស និងក្នុងប្រទេស បើមានឱកាសជួយសាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេស ឲ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំ ថែរក្សា យកចិត្តទុកដាក់ចំពោះសុខភាព ដើម្បីឲ្យមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ បានល្អប្រសើរ ទទួលយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមនៅកម្ពុជាវិញបន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ ៕


អត្ថបទដែលជាប់ទាក់ទង