ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនកងកម្លាំងវរៈព្រំដែនទាំង២អង្គភាពដែលកំពុងឈរជើងប្រចាំទិសស្រុកសំឡូត

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង  នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ក្នុងនា  ឱកាសនៃរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនកងកម្លាំងវរៈព្រំដែនទាំង២អង្គភាពដែលកំពុងឈរជើងប្រចាំទិសស្រុកសំឡូតសរុបចំនួន២៨៩នាក់។
ក្រុមក្រឡាហោមមនុស្សធម៌ដែលបានអញ្ជើញចូលរួមផ្ដល់អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនោះ រួមមានឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា លោកឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនគរបាលខេត្តនិងស្នងការរង លោក អេងភិរុណ ព្រមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌មួយចំនួនទៀត។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលក្រុមក្រឡាហោមមនុស្សធម៌ បានផ្ដល់ជូននាឱកាសនោះ រួមមានអង្ករ៤តោន មី៦០កេស ទឹកសុទ្ធ១០០កេស ទឹកក្រូច២០កេស ត្រីខ៦០០កំប៉ុង ទឹកត្រី ទឹកស៊ីអុីវ៨០យួរ នំអន្សមជ្រូក៦០០ នំអន្សមចេក៦០០ នំបត់និងនំគម១២០០ អាល់កុល៣៥០ដប ម៉ាស់៥០០ និហថវិកា១៧លានរៀល។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ក្នុងនាមក្រុមក្រឡាហោមមនុស្សធម៌ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងថ្លែងអំណរគុណ កោតសរសើរ ចំពោះវីរភាពកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយក្រុមគ្រួសារ ដើម្បីជាតិ សាសនា ព្រះមហាកក្សត្រ ការពារបូរណភាពទឹកដី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ជួយការងារសង្គម ដូចជាជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជាពិសេសក្នុងការងារជួយទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ១៩ជាដើម៕

អត្ថបទដែលជាប់ទាក់ទង