ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកជំនួយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារ

ប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី៣ និងថ្ងៃទីសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ បាននាំយកជំនួយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារ រស់នៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបាននាំយកជំនួយសម្ដេចក្រឡហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ទៅប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នោះ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ ឯកឧត្តម ចន្ទ សុផល ឯកឧត្តម អ៊ុយ រី និងឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងមានការចូលរួមពីសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុលមួយចំនួនទៀត ។ ជាមួយគ្នានោះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានជម្រាបជូននូវការផ្ដាំផ្ញើសួរសុខទុក្ខ ការជូនពរពីសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងណែនាំឱ្យបងប្អូនខិតខំបង្កបង្កើនផល និងចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺឆ្លង ៕

អត្ថបទដែលជាប់ទាក់ទង