ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ខាន់ ម៉ាណេរ តំណាងក្រុមការងារក្រឡាហោមមនុស្សធម៌ បានអញ្ជើញនាំយកម៉ូតូកង់បី ទេយ្យទាន និងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងផ្ដល់អំណោយជូនប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់

ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នៅថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ម៉ាណេរ តំណាងក្រុមការងារក្រឡាហោមមនុស្សធម៌ បានអញ្ជើញនាំយកម៉ូតូកង់បី ទេយ្យទាន និងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងផ្ដល់អំណោយជូនប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់។

កិច្ចប្រកបដោយសទ្ធាជ្រះថ្លា និងមហាសប្បុរសធម៌នេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុផល ឯកឧត្តម ព្រួញ រិទ្ធថា លោកអេង ភិរុណ រួមជាមួយក្រុមការងារក្រឡាហោមមនុស្សធម៌មួយចំនួនទៀត ក្នុងនោះនៅពេលព្រឹក ក្រុមការងារ បានប្រគេនម៉ូតូកង់បី១គ្រឿង ទេយ្យទាន មួយចំនួន និងបានរៀបចំចង្ហាន់(ស៊ុបគោ)ប្រគេនព្រះសង្ឃចំនួន១០៧អង្គ គង់នៅវត្តធម្មិការាម ហៅវត្តដំពាក់ហ្លួង។

បន្ទាប់មក នៅរសៀលថ្ងៃដដែល ក្រុមការងារក្រឡាហោមមនុស្សធម៌ បានបន្តអញ្ជើញនាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង រួមមានអង្ករ មី ទឹកត្រី ទឹកសីអ៊ីវ និងទឹកបរិសុទ្ធ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំនួន៣០គ្រួសារ នៅក្នុងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង