ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០១៩

បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម និងតបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯកបម្រុង តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរទាំងក្នុង និងក្រៅក្របខណ្ឌ នៃផែនការសហប្រតិបត្តិការឆ្នាំ ២០១៨ កន្លងទៅ លើការងារសំខាន់ៗមួយចំនួន ដូចជា កិច្ចសហការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូ ការជួយគាំទ្រគ្នាទៅវិញទៅមកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបច្ចេកទេសបម្រើអោយការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាដើម ដែលតាមរយៈលទ្ធផលគួរឲ្យស្ងប់ស្ងែងទាំងនេះ បានរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ជាមួយនឹងការសម្រេចបានលទ្ធផលក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងទៅ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ និងឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន៖
-បន្តចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមច្រករបៀង និងតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ តាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួន​ ។ 
-បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
-បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយ សន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

ក្នុងន័យនេះភាគីទាំងពីរប្តេជ្ញាខិតខំរួមសហការ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលដៅថែរក្សាឲ្យបានរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕


អត្ថបទដែលជាប់ទាក់ទង