ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឯកឧត្តម ខាន់ ម៉ាណេរ រួមទាំងឯកឧត្តមចន្ទ សុផល និងឯកឧត្តម ព្រួញ រិទ្ធថានាំបានយកអំណោយ សម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនគ្រួសារពលរដ្ឋកំពុងស្ថិតនៅតំបន់បិទខ្ទប់ដើម្បីបង្ការជំងឺកូវីដ-១៩
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង និងអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ម៉ាណេរ រួមទាំងឯកឧត្តមចន្ទ សុផល និងឯកឧត្តម ព្រួញ រិទ្ធថា បានដឹកនាំក្រុមការងារក្រឡាហោមមនុស្សធម៌ នាំបានយកអំណោយ សម្តេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនគ្រួសារពលរដ្ឋកំពុងស្ថិតនៅតំបន់បិទខ្ទប់ដើម្បីបង្ការជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ដែលទទួលបានអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនោះ មានចំនួន៣៥គ្រួសារ និងកំពុងរស់នៅក្នុងសង្កាត់ចំនួន៣នៃក្រុងបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ និងទឹកបរិសុទ្ធ។
នៅថ្ងៃនេះដែរ ក្រុមក្រឡាហោមមនុស្សធម៌ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ- ១៩ ទាំង១០មណ្ឌល ក្នុងក្រុង និងស្រុកទាំងអស់នៃខេត្តបាត់ដំបង ដោយបានផ្ដល់ជូនទឹកបរិសុទ្ធ៥០០កេស មី៣០កេសធំ ទឹកក្រូច១០០កេស កាហ្វេ១០0កញ្ខប់ធំ ទឹកដោះគោខាប់២០កេសធំ នំធុង៤០ធុង និងអាល់កុលចំនួន៦៥០ដប៕


.png?alt=media&token=32d55d02-6b19-4c54-afde-d0bf6eb7f9d5)
.png?alt=media&token=4b6aff14-f02a-4316-b9a4-3858608b2b05)
.png?alt=media&token=3c3caf2a-042e-4682-9889-7348fb2a6ab5)
.png?alt=media&token=6aba90fb-75e9-4458-9cce-1b73d1527951)
.png?alt=media&token=093c0822-14f3-4e3d-b760-1589056d56b3)
.png?alt=media&token=d3a20492-9b78-4dfc-a8c3-575f48aa3ca2)

.png?alt=media&token=cec434e3-0444-40bb-a2d9-7960d5f9b962)
.png?alt=media&token=9b58ca98-b972-48c8-95f6-7cde3e3cc971)
.png?alt=media&token=18ae06d2-c119-4584-b2a6-c811614e7768)
.png?alt=media&token=a45151c1-0181-4620-8e86-dbf2c7b7862f)
.png?alt=media&token=02a73b02-1c31-4be5-85bf-d96bfc8df37c)