ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបនឹងខែកក្កដាដូចគ្នាឆ្នាំ២០២០

បងប្អូនជនរួមជាតិជាទីគោរព!

ថ្ងៃនេះខ្ញុំសូមជម្រាបជូនអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបនឹងខែកក្កដាដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភផងដែរដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀបនឹងខែមិថុនាឆ្នាំ២០២១កន្លងទៅនេះ ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថាក្នុងខែកក្កដាឆ្នាំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើងនៅពេលយប់មាន៥៨ភាគរយ ដែលបណ្តាឲ្យមនុស្សស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន២៨២នាក់ ។ ទិន្នន័យនេះបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ៤០នាក់ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ស្មើនឹង២០ភាគរយ ។

ប៉ុន្តែបើយើងធ្វើការព្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមិថុនាឆ្នាំ២០២១នេះវិញគឺចំនួនអ្នកស្លាប់បានកើនឡើង១៤នាក់ស្មើនឹង១៥ភាគរយ និងចំនួនអ្នករងរបួស៣៩នាក់ស្មើនឹង១៦ភាគរយ ។

មូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ទាំងនេះគឺបណ្តាលមកពីការបើកបរដោយល្បឿនលឿនមាន៣៧ភាគរយ ការមិនគោរពសិទ្ធិមាន២២ភាគរយ ការមិនប្រកាន់ស្តាំ១៧ភាគរយ ការវ៉ាជែងមាន១០ភាគរយ បើកបរដោយស្ថានភាពស្រវឹងមាន៥ភាគរយ និងកត្តាយានយន្តមាន១ភាគរយ ។ ចំណែកឯភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើនគឺនៅរាជធានីភ្នំពេញមានចំនួន៦៦លើក នៅខេត្តកណ្តាល១៦លើក និងនៅខេត្តស្វាយរៀង១៥លើក ។

ផ្អែកលើទិន្នន័យខាងលើនេះ បានបង្ហាញថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងភាគច្រើនបំផុតដោយសារតែមូលហេតុការបើកបរមិនគោរពច្បាប់ ។ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីចៀសផុតគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារយើង អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង ។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។

ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត ដែលបានបំពេញភារកិច្ចដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ ទោះបីក្នុងពេលជាមួយគ្នាដែលពិភពលោកក៏ដូចប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។

យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖

- ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

- គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

- បើស្រវឹង សូមកុំបើកបរ

- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង