លទ្ធផលការងារក្នុងខែឧសភា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង
បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត!
ខ្ញុំសូមជម្រាបជូននូវលទ្ធផលការងារក្នុងខែឧសភា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។
លទ្ធផលការងារដូចមានក្នុងរបាយការណ៍ខាងក្រោមនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាត្រូវជួបការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕
សូមអរគុណ!