ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១៣០គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកសំឡូត

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងសហការី បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១៣០គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះ រួមមានមកពីឃុំសំឡូតចំនួន៤០គ្រួសារ ឃុំមានជ័យ ចំនួន៤០គ្រួសារ និងឃុំអូរសំរឹល ចំនួន៥០គ្រួសារ។

ពួកគាត់សុទ្ធតែជួបការខ្វះខាតក្នុងជីវភាពនាអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១ការ៉ុង, មីចំនួន១កេស, ត្រីខចំនួន១យួរ, ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ, ទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត ៕

 

 

អត្ថបទដែលជាប់ទាក់ទង