ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឯឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតកកនុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារ
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងឯកឧត្តម ព្រួញ រិទ្ធថា និងឯកឧត្តម សួ ប៉ុណ្ណារ៉ុង បាននាំយកអំណោយ សម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខាតកកនុងជីវភាព ពិសេសពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺCovid-19 សរុប១៦៤គ្រួសារនៅឃុំចំនួន៣ក្នុងស្រុកបវេល ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះបានអញ្ជើញមកពីឃុំព្រៃខ្ពស់ចំនួន៤០គ្រួសារ ឃុំក្តុលតាហែនចំនួន៥០គ្រួសារ និងឃុំឃ្លាំងមាសចំនួន៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ និងទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត៕

.jpg?alt=media&token=1f831758-3225-419f-8e0d-a166e1304996)
.jpg?alt=media&token=ed6507c4-16d0-4c25-a0aa-d86381adb9e1)
.jpg?alt=media&token=e1de02df-b74b-4570-87f0-3c7ff715f556)

.jpg?alt=media&token=14b0e49c-e419-4064-bdf7-8459bb084500)
.jpg?alt=media&token=6ee0cc9a-1fbc-41da-8086-a1180172910e)
.jpg?alt=media&token=47677d58-46c4-4afc-82dc-c20aebd15ecd)
.jpg?alt=media&token=aecb7d93-b6c2-4469-acd7-b62b97acd168)
.jpg?alt=media&token=93eb1adf-03f3-4109-97a7-20422e62a3d5)
