ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ឯកឧត្តន ខាន់ ម៉ាណេរ និងឯកឧត្តម ម៉ៅ ច័ន្ទតារា បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខ្វះខាតក្នុងជីវភាពចំនួន១៧០គ្រួសារ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តន ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយស្រុករុក្ខគីរី ដោយមានការចូលរួមពីឯកឧត្តម អ៊ុក គង់ សមាជិកព្រិទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល សមាជិករដ្ឋសភា បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានការខ្វះខ្វះខាតក្នុងជីវភាពចំនួន១៧០គ្រួសារ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

អំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោំទាវ ញ៉ែម សាខន ស ខេង ដែលបានប្រគល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពទាំង១៧០គ្រួសារ នាឱកាសនោះ រួមមានក្នុង១គ្រួសារទទួលបាន អង្ករ១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ៥យួរ, ម៉ាស់ និងអាល់កុលមួយចំនួនទៀត។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម និងលោកជំទាវ ក៏បានផ្តល់ជំនួយជាសង្កសីចំនួន៤០០សន្លឹកជូនដល់រដ្ឋបាលស្រុករុក្ខគិរី ដើម្បីត្រៀមទុកសម្រាប់ចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិដែលជារឿយៗបង្កឡើងដោយខ្យល់កន្រ្តាក់ ៕

អត្ថបទដែលជាប់ទាក់ទង