ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានចាត់តាំង ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ផ្ដល់អំណោយជូនអង្គភាពកងកម្លាំង និងប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង

 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចាត់តាំង ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន និងឯកឧត្តម ចាន់ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចុះផ្ដល់អំណោយជូនអង្គភាពកងកម្លាំង និងប្រជាពលរដ្ឋតាមបណ្ដាក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង។ 

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលត្រូវបានប្រគល់ជូននៅក្នុងរយៈពេល១ខែ នៃខែមេសា ឆ្នាំ២០២១នេះ រួមមាន អាកុល១៨.១១០ដប, ម៉ាស់១៤១.១០០ម៉ាស់, អង្ករ២៤តោន, ទឹកត្រី ទឹកស៊ីអ៊ីវ ៦៩៧យួរ, ត្រីខ ១៩៨កេស, មី៨៩៦កេស, ទឹកក្រូច៩០កេស, ទឹកសុទ្ធ១.៨៥៥កេស, អំបិល៤៣០គីឡូក្រាម, ស្ករស៩២៥គីឡូក្រាម, ប៊ីចេង១៦៥ថង់, បន្លែគ្រប់មុខ៤០០គីឡូក្រាម, សង្កសី៥៨២បន្ទះ និងថវិកាចំនួន២០.០០០.០០០រៀល។ 

អំណោយដូចបានបញ្ជាក់ខាងលើនេះ ត្រូវបានបែងចែក និងប្រគល់ជូនទៅកាន់កម្លាំងវរៈព្រំដែនទាំង៤ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កម្លាំង៤អង្គភាពទិសទី២ចំណុះឱ្យយោធភូមិភាគ៥, ប្រជាពលរដ្ឋទូទៅ និងអាជីវករតាមបណ្ដាផ្សារធំៗ ទាំង១៤ក្រុងស្រុកក្នុងខេត្តបាត់ដំបង, ប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពស្ថិតក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង និងប្រជាពលរដ្ឋដែលរងគ្រោះដោយមហាន្តរាយគ្រោះធម្មជាតិខ្យល់កន្ត្រាក់តាមបណ្ដាស្រុកមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង