សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ
នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលយាងគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្វាយព្រះពរ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយនៃគណៈមហានិកាយ មានព្រះរាជសុខភាពល្អប្រសើរបរិបូរណ៌ឡើងវិញ ដើម្បីបន្តដឹកនាំវិស័យពុទ្ធចក្រនៅកម្ពុជា ឱ្យបានរីកចំរើន ស្ថិតស្ថេរជានិច្ចនិរន្តរ៍៕
.jpg?alt=media&token=e04c3fbe-054f-4bac-b011-766b9e53f14b)
.jpg?alt=media&token=050e9bcd-0069-4ffe-9425-48591011e8b2)
.jpg?alt=media&token=24a8a84a-4ba3-4f8b-bf3e-6e2da91505ae)
.jpg?alt=media&token=8bc57fb9-4de0-4ed0-a2b5-48401318363d)
.jpg?alt=media&token=824ae9b5-280f-496f-868e-ababd2a04750)
.jpg?alt=media&token=2c2d48fe-c5bc-4ecf-b8ed-ab6a3b2c3245)
.jpg?alt=media&token=e650ae93-177b-48ee-93ac-0e90d5a6c7f5)
.jpg?alt=media&token=f78beec0-ad52-405e-898c-dbe3ee36144c)