ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង, ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និង សមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូZoom ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍ស្វាគមន៍ របស់ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អំពីសភាពការណ៍ទូទៅថ្មីៗចុងក្រោយនៅក្នុងមូលដ្ឋានខេត្ត ពិសេស ការអនុវត្តវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មុននឹងអង្គពិធីបន្តស្ដាប់នូវការអានសេចក្ដីសម្រេចប្រកាសក្រមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេច ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្នុងមូលដ្ឋានខេត្ត ដូចជាគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ជាដើម ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានការអត់ធ្មត់ខ្ពស់ ក្នុងការអនុវត្តវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេនៅក្នុងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងវិធានការបន្តបន្ទាប់ទៀត។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង និងមានសេចក្ដីសង្ឃឹមជឿជាក់ថា ឯកឧត្តម រួមនឹងក្រុមការងារ ដែលបានប្រកាសសមាសភាពនៅថ្ងៃនេះ នឹងបន្តខិតខំរួបរួមកម្លាំងសាមគ្គីគ្នាធ្វើឱ្យសម្រេចបានភារកិច្ចទៅតាមការប្ដេជ្ញាចិត្តទាំង៥ចំណុច និងបានអំពាវនាវយុវជន និងសប្បុរសជននានា បន្តចូលរួមសហការ និងគាំទ្រជាវិភាគទានដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ដើម្បីរួមចំណែកអភិវឌ្ឍយុវជន និងប្រទេសជាតិ។

សម្ដេចក្រឡាហោម ក៏បានក្រើនរំឭកក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយចៀសឱ្យបានជាដាច់ខាតនូវការប្រព្រឹត្តសកម្មភាពមិនគាប្បីទៅលើប្រជាពលរដ្ឋ ដោយសម្ដេចបានផ្ដល់ការប្រៀបធៀបថា ទាំងអំពើល្អ និងអំពើអាក្រក់ ប្រៀបបានទៅនឹងស្រមោលអន្ទោលតាមប្រាណ ពោលគឺប្រសិនណាបើយើងធ្វើអំពើល្អ នោះយើងនឹងជួបអំពើល្អច្រើននៅក្នុងជីវិត ប៉ុន្តែប្រសិនបើយើងប្រព្រឹត្តតែអំពើអាក្រក់មិនគប្បី នោះនឹងចៀសមិនផុតពីការជួបរឿងរ៉ាងមិនល្អជាក់ជាមិនខានឡើយ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៀតទៅកាន់អង្គពិធី ពាក់ព័ន្ធនឹងការដំណើរឈានឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ព្រមទាំងបានផ្ដល់ជូននូវទស្សនទានមួយចំនួនជុំវិញដំណើរការគ្រប់គ្រងការឆ្លងរីករាលជំងឺកូវីដ-១៩នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចការនយោបាយមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង