សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខ ចំពោះមរណភាពរបស់ មេឃុំដងពែង នៃស្រុកស្រែអំបិល ខេត្តកោះកុង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន លោកស្រី ដាត់ គុណ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មេង យុយ មេឃុំដងពែង នៃស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍៕