សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ចូលឆ្នាំថ្មី ឆ្នាំ២០១៩
នៅយប់ថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងឥស្សរជនថ្នាក់ដឹកនាំជាតិ ភ្ញៀវបរទេស មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ចូលឆ្នាំថ្មី ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។