សម្តេចក្រឡាហោម ស ខេង អញ្ជើញ ពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅស្រុកកញ្ជ្រៀច
ខេត្តព្រៃវែង៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា មិនប្រកាន់និន្នាការនយោបាយ។
ប្រជាពលរដ្ឋជាច្រើនពាន់នាក់កំពុងចូលមកពិនិត្យ និងព្យាបាលជម្ងឺ ក្នុងនោះមានផ្នែក ជម្ងឺទូទៅ កុមារ វះកាត់ខ្នាតតូច រោគស្រ្តី អេកូ ទន្តសាស្រ្ត និងផ្នែកឱសថសាស្រ្ត។