ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរ​ម​នាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ជា​ទី​គោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមាតុភូមិនិវត្តន៍មកដល់ព្រះ​រាជាណា​ចក្រកម្ពុជា

នៅរសៀលថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរ​ម​នាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជា​ទី​គោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមាតុភូមិនិវត្តន៍មកដល់ព្រះ​រាជាណា​ចក្រកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គទាំងទ្វេ ស្ដេចបានយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង១ ខែនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

ឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នជាតិដែលបានយាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតា រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រះញាតិវង្សានុវង្ស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា មន្ត្រីព្រះបរមរាជវាំង រួមនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិ បានយាងទៅកាន់រដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ។ ក្នុងឱកាសគង់ប្រថាប់នៅប្រទេសចិន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសពព្រះទ័យយាងបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង