ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរប្រកបដោយសេចក្ដីអំណរសាទរ គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរប្រកបដោយសេចក្ដីអំណរសាទរ និងសោមនស្សរីករាយយ៉ាងក្រៃលែង គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និង ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមមគ្គុទ្ទេសក៍ប្រកបដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយគន្លឹះលើវិស័យសំខាន់ៗត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោលដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយ ឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានគោរពបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង