ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយបានដាក់ចេញវិធានការដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារចំនួន៨ចំណុចដូចខាងក្រោម៖

១. អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឲ្យចាត់មន្ត្រីពី៥ ទៅ ៧នាក់ប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះបញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ មន្ត្រីដែលត្រូវបានចាត់ឱ្យមក ប្រចាំការ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ-១៩។ ប្រគល់ភារកិច្ចជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។ ដោយឡែកអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវមានកម្លាំងប្រតិបត្តិការមកបំពេញការងារជាប្រចាំ។

២. ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ឱ្យបានហ្មត់ចត់ជាមួយនឹងការបន្តការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែនានា។

៣. ប្រគល់ភារកិច្ចជូនឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួល ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា អំពីកិច្ចដំណើរការ និងការពង្រឹងការអនុវត្តវិធានការការពារជំងឺវីដ-១៩។

៤. អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃត្រូវរៀបចំប័ណ្ណចេញ-ចូល ផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្រ្តីដែលត្រូវបានចាត់ឱ្យមកប្រចាំការតែប៉ុណ្ណោះ។

៥. ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខា មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលពុំមានភារកិច្ចចាំបាច់ ត្រូវបន្តបំពេញការងារតាមរយ អនឡាញ (Online)។

៦. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការសំណេះសំណាលនានា ដែលមានលក្ខណៈ ទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។

៧. ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់មន្ត្រីរាជការដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅ ភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ១១៥។

៨. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ(ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាពបុគ្គល ចាប់ពី១,៥០ម៉ែត្រ ឡើងទៅឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នា)៕

អត្ថបទដែលជាប់ទាក់ទង